លិខិតជូនដំណឹងអំពីការបញ្ជូនដីកាកោះតាមការផ្សាយជាសាធារណៈ

    យើង ទីវ កន្និកា ក្រឡាបញ្ជីសាលាឧទ្ធរណ៍ភ្នំពេញ សូមជូនដំណឹងមកឈ្មោះ ប៉ា សុដាណា ភេទស្រី កើតឆ្នាំ១៩៨៧ ឈ្មោះ ប៉ា សុលីណា ភេទស្រី កើតឆ្នាំ១៩៩១ មានអាសយដ្ឋានបច្ចុប្បន្នស្ថិតនៅផ្ទះលេខ១៥៥ឆ ផ្លូវបេតុង ភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ជាសហភាគីម្ខាងទៀតនៃសំណុំរឿងរដ្ឋប្បវេណីលេខ ៣០ ចុះថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥ ឱ្យបានជ្រាបថា សាលាឧទ្ធរណ៍ភ្នំពេញបានកំណត់យកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង ០៨ៈ០០នាទីព្រឹក នៅសាលសវនាការទី៥ ដើម្បីធ្វើនីតិវិធីទាញហេតុផលដោយផ្ទាល់មាត់។

    អាស្រ័យហេតុនេះ សូមឈ្មោះ ប៉ា សុដាណា ភេទស្រី កើតឆ្នាំ១៩៨៧ ឈ្មោះ ប៉ា សុលីណា ភេទស្រី កើតឆ្នាំ១៩៩១ មានអាសយដ្ឋានបច្ចុប្បន្នស្ថិតនៅផ្ទះលេខ១៥៥ឆ ផ្លូវបេតុង ភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ជាសហភាគីម្ខាងទៀតនៃសំណុំរឿងខាងលើ ចូលមកទទួលដីកាកោះនៅបន្ទប់ក្រឡាបញ្ជីជាន់ទី៥ នៃសាលាឧទ្ធរណ៍ភ្នំពេញ ជារៀងរាល់ម៉ោងនៃថ្ងៃធ្វើការ ដែលមានទីតាំងអាគារសាលាយុត្តិធម៌ ស្ថិតនៅដីឡូតិ៍ លេខB តំបន់អភិវឌ្ឍន៍ OCIC ផ្លូវលោកតាក្រហមក ភូមិព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។