លិខិតជូនដំណឹងជាសាធារណៈ ស្វែងរកអ្នកទទួលបន្តនីតិវិធីនៃបណ្តឹង

      យើង គី ឬទ្ធី ប្រធានក្រុមប្រឹក្សាជំនុំជម្រះទី១០ នៃសាលាឧទ្ធរណ៍ភ្នំពេញ សូមជូនដំណឹងមកដើមចោទឈ្មោះ ពត សៀង ភេទស្រី អាយុ៧២ឆ្នាំ ជាតិខ្មែរ មានអាសយដ្ឋានបច្ចុប្បន្នភូមិប្រឡាយមាស ឃុំប្រឡាយមាស ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង និងចុងចម្លើយឈ្មោះ អ៊ិន និល ភេទប្រុស អាយុ៥០ឆ្នាំ ជាតិខ្មែរ មានអាសយដ្ឋានបច្ចុប្បន្នភូមិក្រម៉ាល់ ឃុំប្រឡាយមាស ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង នៃសំណុំរឿងរដ្ឋប្បវេណីលេខ ៤៨៥ ចុះថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ២០២៣ ឱ្យបានជ្រាបថា ខណៈពេលសាលាឧទ្ធរណ៍ភ្នំពេញកំពុងចាត់ការលើបណ្តឹងឧទ្ធរណ៍លើសំណុំរឿងខាងលើ ក្រុមប្រឹក្សាជំនុំជម្រះបានពិនិត្យឃើញថា ផ្អែកតាមសំបុត្រមរណភាពលេខ ០៨ ចុះថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១២ របស់មន្ត្រីអត្រានុកូលដ្ឋានឃុំប្រឡាយមាស បានបញ្ជាក់ថា ឈ្មោះ ពត សៀង ភេទស្រី កើតនៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ១៩២៨ បានទទួលមរណៈភាពហើយ។

    ហេតុនេះ សូមបុគ្គលដែលពាក់ព័ន្ធផលប្រយោជន៍ ឬត្រូវជាទាយាទរបស់សពឈ្មោះ ពត សៀង សូមដាក់ពាក្យសុំបន្តនីតិវិធីនៃបណ្តឹងមកសាលាឧទ្ធរណ៍ភ្នំពេញ ដើម្បីទទួលបន្តនីតិវិធី ឱ្យបានមុនថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៦ ។

      អាស្រ័យដូចបានជម្រាបជូនខាងលើ សូមបុគ្គលដែលពាក់ព័ន្ធផលប្រយោជន៍ជ្រាបជាដំណឹង ។