
យើង ផង់ សាញ់ ក្រឡាបញ្ជីសាលាឧទ្ធរណ៍ភ្នំពេញ សូមជូនដំណឹងមកឈ្មោះ ជុំ ចន្ទ្រា ភេទស្រី កើតថ្ងៃទី២៣ ខែធ្នូ ឆ្នាំ១៩៩០ ជនជាតិខ្មែរ មានអាសយដ្ឋានបច្ចុប្បន្នភូមិតានប់ ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ ជាភាគីសហកូនបំណុលនៃសំណុំរឿងរដ្ឋប្បវេណីលេខ ២២៤(រ) ចុះថ្ងៃទី ០៨ ខែកក្កដា ឆ្នាំ២០២៤ ឱ្យបានជ្រាបថា សាលាឧទ្ធរណ៍ភ្នំពេញបានកំណត់យកថ្ងៃទី ២៣ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោង ០៨ៈ០០នាទីព្រឹក នៅសាលសវនាការទី១ ដើម្បីធ្វើនីតិវិធីទាញហេតុផលដោយផ្ទាល់មាត់។
អាស្រ័យហេតុនេះ សូមឈ្មោះ ជុំ ចន្ទ្រា ភេទស្រី កើតថ្ងៃទី២៣ ខែធ្នូ ឆ្នាំ១៩៩០ ជនជាតិខ្មែរ មានអាសយដ្ឋានបច្ចុប្បន្នភូមិតានប់ ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ ជាភាគីសហកូនបំណុលនៃសំណុំរឿងខាងលើ ចូលមកទទួលដីកាកោះនៅបន្ទប់ក្រឡាបញ្ជី(គ) ជាន់ទី៣ នៃសាលាឧទ្ធរណ៍ភ្នំពេញ ជារៀងរាល់ម៉ោងនៃថ្ងៃធ្វើការ ដែលមានទីតាំងអាគារសាលាយុត្តិធម៌ ស្ថិតនៅដីឡូតិ៍ លេខB តំបន់អភិវឌ្ឍន៍ OCIC ផ្លូវលោកតាក្រហមក ភូមិព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។