
យើង តាំង សុភ័ក្ត្រ ក្រឡាបញ្ជីសាលាឧទ្ធរណ៍ភ្នំពេញ សូមជូនដំណឹងទៅដើមចោទឈ្មោះ ជុំ រដ្ឋា ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មានអាសយដ្ឋានបច្ចុប្បន្ននៅភូមិក្រូចឆ្មារ ឃុំលាច ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ និងចុងចម្លើយឈ្មោះ ឈន ស្រីពេជ្រ ភេទស្រី អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មានអាសយដ្ឋានបច្ចុប្បន្ននៅភូមិក្រូចឆ្មារ ឃុំលាច ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ជាភាគីនៃសំណុំរឿងរដ្ឋប្បវេណីលេខ ២៧១ ចុះថ្ងៃទី ១១ ខែឧសភា ឆ្នាំ២០២០ ឱ្យបានជ្រាបថា សាលាឧទ្ធរណ៍ភ្នំពេញបានកំណត់យកថ្ងៃទី ០៤ ខែកក្កដា ឆ្នាំ២០២៥ វេលាម៉ោង ០៨ៈ០០នាទីព្រឹក នៅសាលសវនាការទី៤ ដើម្បីធ្វើនីតិវិធីទាញហេតុផលដោយផ្ទាល់មាត់។
អាស្រ័យហេតុនេះ សូមដើមចោទឈ្មោះ ជុំ រដ្ឋា និងចុងចម្លើយឈ្មោះ ឈន ស្រីពេជ្រ ជាភាគីនៃសំណុំរឿងខាងលើ ចូលមកទទួលដីកាកោះនៅបន្ទប់ក្រឡាបញ្ជី(ខ) ជាន់ទី៣ នៃសាលាឧទ្ធរណ៍ភ្នំពេញ ជារៀងរាល់ម៉ោងនៃថ្ងៃធ្វើការ ដែលមានទីតាំងអាគារសាលាយុត្តិធម៌ ស្ថិតនៅដីឡូតិ៍ លេខB តំបន់អភិវឌ្ឍន៍ OCIC ផ្លូវលោកតាក្រហមក ភូមិព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។