
យើង តាំង សុភ័ក្ត្រ ក្រឡាបញ្ជីសាលាឧទ្ធរណ៍ភ្នំពេញ សូមជូនដំណឹងទៅសហកូនបំណុលឈ្មោះ ហ៊ីង ប៊ុនធឿន ឈ្មោះ អ៊ូរ ភឿន ឈ្មោះ សំ វិសិដ្ឋ និងឈ្មោះ សែម សំអឿន ជាថ្នាក់ដឹកនាំសហព័ន្ធសហជីពចំនួនបួនដែលមាន សហេព័ន្ធសហជីពស្មារតីកម្មខ្មែរ សហព័ន្ធសហជីពសម្លេងយុវជនខ្មែរ សហព័ន្ធសហជីពដើម្បីសិទ្ធិការងារ និងសហព័ន្ធសហជីពការងារដើម្បីកម្ពុជា ជាភាគីនៃសំណុំរឿងរដ្ឋប្បវេណីលេខ ៩៤(រ) ចុះថ្ងៃទី ២៧ ខែឧសភា ឆ្នាំ២០២៤ ឱ្យបានជ្រាបថា សាលាឧទ្ធរណ៍ភ្នំពេញបានកំណត់យកថ្ងៃទី ០៤ ខែកក្កដា ឆ្នាំ២០២៥ វេលាម៉ោង ០៨ៈ០០នាទីព្រឹក នៅសាលសវនាការទី៤ ដើម្បីធ្វើនីតិវិធីទាញហេតុផលដោយផ្ទាល់មាត់។
អាស្រ័យហេតុនេះ សូមសហកូនបំណុលឈ្មោះ ហ៊ីង ប៊ុនធឿន ឈ្មោះ អ៊ូរ ភឿន ឈ្មោះ សំ វិសិដ្ឋ និងឈ្មោះ សែម សំអឿន ជាថ្នាក់ដឹកនាំសហព័ន្ធសហជីពចំនួនបួនដែលមាន សហេព័ន្ធសហជីពស្មារតីកម្មខ្មែរ សហព័ន្ធសហជីពសម្លេងយុវជនខ្មែរ សហព័ន្ធសហជីពដើម្បីសិទ្ធិការងារ និងសហព័ន្ធសហជីពការងារដើម្បីកម្ពុជា ជាភាគីនៃសំណុំរឿងខាងលើ ចូលមកទទួលដីកាកោះនៅបន្ទប់ក្រឡាបញ្ជី(ខ) ជាន់ទី៣ នៃសាលាឧទ្ធរណ៍ភ្នំពេញ ជារៀងរាល់ម៉ោងនៃថ្ងៃធ្វើការ ដែលមានទីតាំងអាគារសាលាយុត្តិធម៌ ស្ថិតនៅដីឡូតិ៍ លេខB តំបន់អភិវឌ្ឍន៍ OCIC ផ្លូវលោកតាក្រហមក ភូមិព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។