
យើង ឆេង ស្រីលីន ក្រឡាបញ្ជីសាលាឧទ្ធរណ៍ភ្នំពេញ សូមជូនដំណឹងទៅឈ្មោះ ម៉ែន ណារ៉ុង ភេទប្រុស កើតឆ្នាំ១៩៦៥ ប្រពន្ធឈ្មោះ ឈឹម សិរីមុំ ជនជាតិខ្មែរ មានអាសយដ្ឋានបច្ចុប្បន្នផ្ទះលេខ២៨CE0 ផ្លូវលេខ២២២ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ ជាភាគីនៃសំណុំរឿងរដ្ឋប្បវេណីលេខ ៣០៣(រ) ចុះថ្ងៃទី ១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ឱ្យបានជ្រាបថា តាមពាក្យសុំធ្វើការផ្សាយជាសាធារណៈចុះថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៥ របស់មេធាវី សារិត សុជាតា និងមេធាវី រ័ត្ន បុប្ផាម៉ូនិច សាលាឧទ្ធរណ៍ភ្នំពេញបានកំណត់យកថ្ងៃទី ២៥ ខែសីហា ឆ្នាំ២០២៥ វេលាម៉ោង ០៨ៈ០០នាទីព្រឹក នៅសាលសវនាការទី៥ ដើម្បីធ្វើនីតិវិធីទាញហេតុផលដោយផ្ទាល់មាត់។
អាស្រ័យហេតុនេះ សូមឈ្មោះ ម៉ែន ណារ៉ុង ភេទប្រុស កើតឆ្នាំ១៩៦៥ ប្រពន្ធឈ្មោះ ឈឹម សិរីមុំ ជនជាតិខ្មែរ មានអាសយដ្ឋានបច្ចុប្បន្នផ្ទះលេខ២៨CE0 ផ្លូវលេខ២២២ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ ជាភាគីនៃសំណុំរឿងខាងលើ ចូលមកទទួលដីកាកោះនៅបន្ទប់ក្រឡាបញ្ជី(គ) ជាន់ទី៣ នៃសាលាឧទ្ធរណ៍ភ្នំពេញ ជារៀងរាល់ម៉ោងនៃថ្ងៃធ្វើការ ដែលមានទីតាំងអាគារសាលាយុត្តិធម៌ ស្ថិតនៅដីឡូតិ៍ លេខB តំបន់អភិវឌ្ឍន៍ OCIC ផ្លូវលោកតាក្រហមក ភូមិព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។