កិច្ចប្រជុំគណៈកម្មការកិច្ចការក្រឡាបញ្ជី ដើម្បីពិនិត្យលក្ខណសម្បតិ្តក្រឡាបញ្ជីដែលត្រូវស្នើសុំគ្រឿងឥស្សរិយយស ។
ឯកឧត្តម ឃុន លាងម៉េង អនុប្រធានសាលាឧទ្ធរណ៍ភ្នំពេញ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សេង ស៊ីវត្ថា ប្រធានសាលាឧទ្ធរណ៍ភ្នំពេញ និងលោក អេង សុគន្ធា អគ្គលេខាធិការរង ទទួលបន្ទុកនាយកដ្ឋានកិច្ចការមហាអយ្យការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុក សាវុធ អគ្គព្រះរាជអាជ្ញា នៃមហាអយ្យការអមសាលាឧទ្ធរណ៍ភ្នំពេញ បានអញ្ជេីញចូលរួមក្នុងកិច្ចប្រជុំគណៈកម្មការកិច្ចការក្រឡាបញ្ជី ដើម្បីពិនិត្យលក្ខណសម្បតិ្តក្រឡាបញ្ជីដែលត្រូវស្នើសុំគ្រឿងឥស្សរិយយស ។
===========================================
សាលប្រជុំនៃទីស្តីការក្រសួងយុត្តិធម៌, នៅរសៀលថ្ងៃព្រហស្បតិ៍ ៦ កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពស ២៥៧០ ត្រូវនឹងថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ នេះ ឯកឧត្តម ឃុន លាងម៉េង អនុប្រធានសាលាឧទ្ធរណ៍ភ្នំពេញ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សេង ស៊ីវត្ថា ប្រធានសាលាឧទ្ធរណ៍ភ្នំពេញ និងលោក អេង សុគន្ធា អគ្គលេខាធិការរង ទទួលបន្ទុកនាយកដ្ឋានកិច្ចការមហាអយ្យការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុក សាវុធ អគ្គព្រះរាជអាជ្ញានៃមហាអយ្យការអមសាលាឧទ្ធរណ៍ភ្នំពេញ បានអញ្ជេីញចូលរួមក្នុងកិច្ចប្រជុំគណៈកម្មការកិច្ចការក្រឡាបញ្ជី ដើម្បីពិនិត្យលក្ខណសម្បតិ្តរបស់ក្រឡាបញ្ជីដែលត្រូវស្នើសុំគ្រឿងឥស្សរិយយសសម្រាប់ឆ្នាំ២០២៦, ក្រោមអធិបតីភាព ឯកឧត្តម សួន វិសាល រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាប្រធានគណៈកម្មការពិនិត្យ លក្ខណសម្បត្តិក្រឡាបញ្ជីដែលត្រូវស្នើសុំគ្រឿងឥស្សរិយយស។
ក្នុងកិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី មកពីគ្រប់បណ្តាសាលាជម្រះក្តីទូទាំងប្រទេស ដោយបានពិនិត្យ ពិភាក្សា និងផ្ទៀងផ្ទាត់ទៅលើបេក្ខភាពក្រឡាបញ្ជីស្របទៅតាមលិខិតបទដ្ឋានគតិយុត្តជាធរមាន ព្រមទាំងពិភាក្សាលើបញ្ហាប្រឈមមួយចំនួន និងស្វែងរកដំណោះស្រាយសម្រាប់ឆ្នាំបន្ទាប់ ដើម្បីពង្រឹងប្រសិទ្ធភាពការងារឱ្យបានល្អប្រសើរ។