ឯកឧត្តម សេង ស៊ីវុត្ថា ប្រធានសាលាឧទ្ធរណ៍ភ្នំពេញ បានអនុញ្ញាតឱ្យនិស្សិតចំនួន ៧រូប នៃថ្នាក់បរិញ្ញាបត្រនីតិសាស្ត្រសិក្សាជាភាសាអង់គ្លេស (ELBBL) នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច (RULE)
នៅព្រឹកថ្ងៃពុធ ៣រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៦, ឯកឧត្តម សេង ស៊ីវុត្ថា ប្រធានសាលាឧទ្ធរណ៍ភ្នំពេញ បានអនុញ្ញាតឱ្យនិស្សិតចំនួន ៧រូប នៃថ្នាក់បរិញ្ញាបត្រនីតិសាស្ត្រសិក្សាជាភាសាអង់គ្លេស (ELBBL) នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច (RULE) ដែលត្រូវបានជ្រើសឱ្យចូលរួមក្នុងការប្រកួតប្រជែងសវនាការប្រតិដ្ឋថ្នាក់អន្តរជាតិនៃតុលាការព្រហ្មទណ្ឌអន្តរជាតិ នៅទីក្រុងឡាអរ ប្រទេសហូឡង់ ចូលជួបសម្តែងការគួរសម។
ក្នុងឱកាសនេះដែរ ឯកឧត្តមប្រធានសាលាឧទ្ធរណ៍ភ្នំពេញ បានមានមតិផ្ដាំផ្ញើ និងជូនពរ ដល់និស្សិតជាបេក្ខភាពប្រកួតប្រជែង ឱ្យខិតខំប្រឹងប្រែង បញ្ចេញអស់ពីសមត្ថភាព និងទទួលបានជោគជ័យក្នុងការប្រកួត ដើម្បីក្លាយខ្លួនជាធនធានដ៏សំខាន់សម្រាប់ជាតិ នាពេលខាងមុខ។ ជាមួយគ្នានេះដែរ, ឯកឧត្តមប្រធាន បានឧបត្ថម្ភថវិកាចំនួន ២០០០(ពីរពាន់)ដុល្លារ ជូនដល់ក្រុមនិស្សិត សម្រាប់ចំណាយលើការធ្វើដំណើរ និងស្នាក់នៅ ក្នុងកំឡុងពេលប្រកួត នៅថ្ងៃទី១២-១៩ ខែមិថុនា ឆ្នាំ២០២៦។







