ឯកឧត្តម សេង ស៊ីវុត្ថា ប្រធានសាលាឧទ្ធរណ៍ភ្នំពេញ អនុញ្ញាតឱ្យគណៈប្រតិភូតុលាការប្រជាជនជាន់ខ្ពស់តំបន់ស្វយ័ត Guangxi Zhuang នៃសាធារណរដ្ឋប្រជាមានិតចិន អញ្ជើញចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ

នៅព្រឹកថ្ងៃព្រហស្បតិ៍ ១៣កើត ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម សេង ស៊ីវុត្ថា ប្រធានសាលាឧទ្ធរណ៍ភ្នំពេញ អនុញ្ញាតឱ្យគណៈប្រតិភូតុលាការប្រជាជនជាន់ខ្ពស់តំបន់ស្វយ័ត Guangxi Zhuang នៃសាធារណរដ្ឋប្រជាមានិតចិន អញ្ជើញចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅសាលាឧទ្ធរណ៍ និងមហាអយ្យការអមសាលាឧទ្ធរណ៍ភ្នំពេញ។
ក្រោយបញ្ចប់ជំនួបសម្តែងការគួរសម និងពិភាក្សាការងារ ឯកឧត្តមប្រធាន បានដឹកនាំគណៈប្រតិភូ
គណៈប្រតិភូតុលាការប្រជាជនជាន់ខ្ពស់តំបន់ស្វយ័ត Guangxi Zhuang ទស្សនកិច្ចតាមបន្ទប់ធ្វើការ និងសាលសវនាការ នៃសាលាឧទ្ធរណ៍ និងមហាអយ្យការអមសាលាឧទ្ធរណ៍ភ្នំពេញ។