លិខិតជូនដំណឹងអំពីការបញ្ជូនតាមការផ្សាយជាសាធារណៈ

    យើង ព្រំ ភឿន ក្រឡាបញ្ជីសាលាឧទ្ធរណ៍ភ្នំពេញ សូមជូនដំណឹងមក ក្រុមហ៊ុន ឈូ យ័នអិល១(ខេមបូឌា) ឌីវេឡុបមេន ឯ.ក CHU YUAN LI(CAMBODIA) DEVELOPMENT CO.,LTD មានអាសយដ្ឋានបច្ចុប្បន្នស្ថិតនៅយូនីត ១៥០១-១៥០២ ជាន់ទី១៥ នៃអគារ EXCHANG SQUARE លេខ១៩ និងលេខ២០ ផ្លូវលេខ១០៦ ភូមិ០២ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ តំណាងដោយឈ្មោះ KONG JIANMING ជាភាគីកូនបំណុលនៃសំណុំរឿងរក្សាការពារលេខ ២៥២(រ) ចុះថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ ឱ្យបានជ្រាបថា សាលាឧទ្ធរណ៍ភ្នំពេញបានកំណត់យកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង ០៨ៈ០០នាទីព្រឹក នៅសាលសវនាការទី៥ ដើម្បីធ្វើនីតិវិធីទាញហេតុផលដោយផ្ទាល់មាត់។

    អាស្រ័យហេតុនេះ សូម ក្រុមហ៊ុន ឈូ យ័នអិល១(ខេមបូឌា) ឌីវេឡុបមេន ឯ.ក CHU YUAN LI(CAMBODIA) DEVELOPMENT CO.,LTD មានអាសយដ្ឋានបច្ចុប្បន្នស្ថិតនៅយូនីត ១៥០១-១៥០២ ជាន់ទី១៥ នៃអគារ EXCHANG SQUARE លេខ១៩ និងលេខ២០ ផ្លូវលេខ១០៦ ភូមិ០២ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ តំណាងដោយឈ្មោះ KONG JIANMING ជាភាគីកូនបំណុលនៃសំណុំរឿងខាងលើ ចូលមកទទួលដីកាកោះនៅបន្ទប់ក្រឡាបញ្ជី(គ) ជាន់ទី៣ នៃសាលាឧទ្ធរណ៍ភ្នំពេញ ជារៀងរាល់ម៉ោងនៃថ្ងៃធ្វើការ ដែលមានទីតាំងអាគារសាលាយុត្តិធម៌ ស្ថិតនៅដីឡូតិ៍ លេខB តំបន់អភិវឌ្ឍន៍ OCIC ផ្លូវលោកតាក្រហមក ភូមិព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។