សេចក្តីជូនដំណឹង

          សាលាឧទ្ធរណ៍ភ្នំពេញ ជម្រាបមកលោកស្រី អ៊ូ ស្រីម៉ាច អស័យដ្ឋានបច្ចុប្បន្នផ្ទះលេខ២A-៥A ផ្លូវលេខ២០០២ ភូមិត្រពាំងឈូក សង្កាត់អូេបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ លេខទំនាក់ទំនង ០១៤ ៦៩៤ ៩៩៨ ថា សាលាឧទ្ធរណ៍ភ្នំពេញបានសម្រេចលើកបណ្តឹងឧទ្ធរណ៍លេខ ១០៨ ចុះថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៤ ដែលបានប្តឹងឧទ្ធរណ៍នឹងសាលក្រមរដ្ឋប្បវេណីលេខ ៣៧៨ "គ" ចុះថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ ត្រង់ចំណុចសេចក្តីសម្រេចទាំងមូល របស់សាលាដំបូងរាជធានីភ្នំពេញ តាមដីកាសម្រេចលេខ ២៦ដកឧ២០២៥ ចុះថ្ងៃពុធ ០៨រោច ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥ ចោលជាអសារបង់ហើយ ដោយហេតុថា ពុំបានបង់ប្រាក់ពន្ធលើពាក្យបណ្តឹងឧទ្ធរណ៍ និងប្រាក់ប្រដាប់ក្តីតុលាការក្រៅពីពន្ធ។

        សាម៉ីខ្លួនមានសិទ្ធិប្តឹងជំទាស់ នឹងដីកាសម្រេចលើកពាក្យបណ្តឹងឧទ្ធរណ៍នេះរយៈពេល ០១សប្តាហ៍ គិតចាប់ពីពេលទទួលការជូនដំណឹងនេះតទៅ។