លិខិតជូនដំណឹងអំពីការលើកពេលសវនាការ

   ប្រធានក្រុមប្រឹក្សាជំនុំជម្រះទីIV នៃសាលាឧទ្ធរណ៍ភ្នំពេញ សូមគោរពជំរាបជូនដល់សាធារណៈជនជាតិ និងអន្តរជាតិ មេត្តាជ្រាបថា នៅថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោង ០៨ៈ០០នាទីព្រឹក សាលាឧទ្ធរណ៍ភ្នំពេញនឹងបើកសវនាការពិភាក្សាដេញដោលលើសំណុំរឿងព្រហ្មទណ្ឌលេខ ២២១៥ ចុះថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៤ ពាក់ព័ន្ធនឹងបទល្មើស "ប្រមាថចំពោះអង្គព្រះមហាក្សត្រ" "ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម" និង "រួមគំនិតក្បត់" កម្មវិធីសវនាការតាមកាលបរិច្ឆេទខាងលើត្រូវលើកទៅថ្ងៃក្រោយវិញ  ដោយហេតុថាជនជាប់ចោទឈ្មោះ អាឡិចហ្សង់ដ្រូ ហ្គន់សាឡេស ដេវិតសិន និងជនជាប់ចោទមួយចំនួនទៀត អាជ្ញាសាលាបានបញ្ជាក់ថា ពុំអាចបញ្ជូនដីកាកោះដល់ជនជាប់ចោទទាំងនោះបានទេ ហើយបច្ចុប្បន្នជនជាប់ចោទដែលនៅក្រៅឃុំមិនដឹងទៅរស់នៅទីណា។

   អាស្រ័យហេតុដូចបានជម្រាបជូនខាងលើ សូមសាធារណៈជនជាតិ និងអន្តរជាតិមេត្តាជ្រាប ។