យើង ហុងស្រីពេជ្រ ក្រឡាបញ្ជីសាលាឧទ្ធរណ៍ភ្នំពេញ សូមជូនដំណឹងមក ក្រុមហ៊ុន ស៊ីធីម៉ាត(City Mart Co.,LTD) តំណាងដោយលោក លឹម ខេមរា មានទីស្នាក់ការនៅផ្ទះលេខ៨៤AB ផ្លូវលេខ១៥៤ សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ឬទីស្នាក់ការនៅផ្ទះលេខ១៤៧៩ ផ្លូវលេខ៣BT ក្រុម៤ ភូមិចំរើនផល១ សង្កាត់បឹងទំពន់១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ជាភាគីចុងចម្លើយនៃសំណុំរឿងរដ្ឋប្បវេណីលេខ ៣០៨ ចុះថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០ ឱ្យបានជ្រាបថា តាមពាក្យសុំផ្សាយជាសាធារណៈរបស់កញ្ញា ឈុំ មុនីសុជាតា ជាមេធាវីតំណាងដោយអាណត្តិឱ្យសហដើមចោទឈ្មោះ រី សារឿន និងឈ្មោះ រី រ៉េន សាលាឧទ្ធរណ៍ភ្នំពេញបានកំណត់យកថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង ០២ៈ០០នាទីរសៀល នៅសាលសវនាការទី២ ដើម្បីធ្វើនីតិវិធីទាញហេតុផលដោយផ្ទាល់មាត់។
អាស្រ័យហេតុនេះ សូម ក្រុមហ៊ុន ស៊ីធីម៉ាត(City Mart Co.,LTD) តំណាងដោយលោក លឹម ខេមរា មានទីស្នាក់ការនៅផ្ទះលេខ៨៤AB ផ្លូវលេខ១៥៤ សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ឬទីស្នាក់ការនៅផ្ទះលេខ១៤៧៩ ផ្លូវលេខ៣BT ក្រុម៤ ភូមិចំរើនផល១ សង្កាត់បឹងទំពន់១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ជាភាគីចុងចម្លើយនៃសំណុំរឿងខាងលើ ចូលមកទទួលដីកាកោះនៅបន្ទប់ក្រឡាបញ្ជីជាន់ទី៣ នៃសាលាឧទ្ធរណ៍ភ្នំពេញ ជារៀងរាល់ម៉ោងនៃថ្ងៃធ្វើការ ដែលមានទីតាំងអាគារសាលាយុត្តិធម៌ ស្ថិតនៅដីឡូតិ៍ លេខB តំបន់អភិវឌ្ឍន៍ OCIC ផ្លូវលោកតាក្រហមក ភូមិព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។





