សេចក្តីជូនដំណឹង

          សាលាឧទ្ធរណ៍ភ្នំពេញ ជម្រាបមកលោក ស៊ឹម វណ្ណៈ អាស័យដ្ឋានបច្ចុប្បន្នផ្ទះលេខ៣៥ ភូមិទួលគក សង្កាត់ក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ និងលោក គឹម ឡង់ឌី អាស័យដ្ឋានបច្ចុប្បន្នភូមិសំរោង ឃុំបារាយ៍ ស្រុកបារាយ៍ ខេត្តកំពង់ធំ ថា សាលាឧទ្ធរណ៍ភ្នំពេញបានសម្រេចលើកបណ្តឹងឧទ្ធរណ៍លេខ ២៦៤ ចុះថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ ដែលបានប្តឹងឧទ្ធរណ៍នឹងសាលក្រមរដ្ឋប្បវេណីលេខ ១៥៧"ឈ" ចុះថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ ត្រង់ចំណុចសេចក្តីសម្រេចបញ្ចប់ របស់សាលាដំបូងខេត្តកំពង់ស្ពឺ តាមដីកាសម្រេចលេខ ៧៦ដកឧ២០២៥ ចុះថ្ងៃចន្ទ ២រោច ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ព.ស២៥៦៩ ត្រូវនឹងថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥ ចោលជាអសារបង់ហើយ ដោយហេតុថា ពុំបានបង់ប្រាក់ពន្ធលើពាក្យបណ្តឹងឧទ្ធរណ៍ និងប្រាក់ប្រដាប់ក្តីតុលាការក្រៅពីពន្ធ។

        សាម៉ីខ្លួនមានសិទ្ធិប្តឹងជំទាស់ នឹងដីកាសម្រេចលើកពាក្យបណ្តឹងឧទ្ធរណ៍នេះរយៈពេល ០១សប្តាហ៍ គិតចាប់ពីពេលទទួលការជូនដំណឹងនេះតទៅ។