សេចក្តីជូនដំណឹង
សាលាឧទ្ធរណ៍ភ្នំពេញ ជម្រាបមកលោក សំថុន វណ្ណៈ អាស័យដ្ឋានបច្ចុប្បន្ន ភូមិវត្តដំណាក់ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប ថា សាលាឧទ្ធរណ៍ភ្នំពេញបានសម្រេចលើកពាក្យបណ្តឹងឧទ្ធរណ៍លេខ ២៩ ចុះថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១១ ដែលបានប្តឹងឧទ្ធរណ៍នឹងសាលក្រមរដ្ឋប្បវេណីលេខ ១៣(ច) ចុះថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១១ លើនៃសេចក្តីសម្រេចទាំងមូល របស់សាលាដំបូងខេត្តសៀមរាប តាមដីកាសម្រេចលេខ ៨១ដកឧ២០២៦ ចុះថ្ងៃអង្គារ ៦រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស២៥៧០ ត្រូវនឹងថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦ ចោលជាអសារបង់ហើយ ដោយហេតុថា ភាគីប្តឹងឧទ្ធរណ៍ពុំបានបង់ប្រាក់ពន្ធលើពាក្យបណ្តឹងឧទ្ធរណ៍ និងប្រាក់ប្រដាប់ក្តីតុលាការក្រៅពីពន្ធ។
សាម៉ីខ្លួនមានសិទ្ធិប្តឹងជំទាស់ នឹងដីកាសម្រេចលើកពាក្យបណ្តឹងឧទ្ធរណ៍នេះរយៈពេល ០១សប្តាហ៍ គិតចាប់ពីពេលទទួលការជូនដំណឹងនេះតទៅ។





