លិខិតជូនដំណឹងអំពីការបញ្ជូនសាលដីកាតាមការផ្សាយជាសាធារណៈ

      យើង ពិន សុវណ្ណឌី ក្រឡាបញ្ជីសាលាឧទ្ធរណ៍ភ្នំពេញ សូមជូនដំណឹងមកឈ្មោះ សោម ប៉ូញ ហៅ ឆាយ ភេទប្រុស អាយុ៥៥ឆ្នាំ(កើតឆ្នាំ១៩៦៩) និងឈ្មោះ សុង ស្រីណឹម ភេទស្រី អាយុ៣៨ឆ្នាំ(កើតឆ្នាំ១៩៨៦) មានទីលំនៅសព្វថ្ងៃស្ថិតនៅផ្ទះលេខ១៥ ផ្លូវលេខ៤៤៨ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ ជាភាគីសហចុងចម្លើយនៃសំណុំរឿងរដ្ឋប្បវេណីលេខ ២៤៨ ចុះថ្ងៃទី ១៣ ខែមិថុនា ឆ្នាំ២០២៤ ឱ្យបានជ្រាបថា សាលាឧទ្ធរណ៍ភ្នំពេញបានបើកសវនាការ និងបានចេញសាលដីកាលេខ ០១ ក្រVIII.ឃ.ណ ចុះថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៥ និងបានសម្រេចធ្វើការបញ្ជូនតាមការផ្សាយជាសាធារណៈលើសាលដីកាខាងលើ ដោយហេតុថាមិនអាចធ្វើការបញ្ជូនតាមមាត្រា ២៥១, ២៥២ នៃក្រមនីតិវិធីរដ្ឋប្បវេណី បានឡើយ។

    អាស្រ័យហេតុនេះ សូមឈ្មោះ សោម ប៉ូញ ហៅ ឆាយ ភេទប្រុស អាយុ៥៥ឆ្នាំ(កើតឆ្នាំ១៩៦៩) និងឈ្មោះ សុង ស្រីណឹម ភេទស្រី អាយុ៣៨ឆ្នាំ(កើតឆ្នាំ១៩៨៦) មានទីលំនៅសព្វថ្ងៃស្ថិតនៅផ្ទះលេខ១ ផ្លូវលេខ៤៤៨ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ ជាភាគីសហចុងចម្លើយនៃសំណុំរឿងខាងលើ ចូលមកទទួលអនុសារៈសាលដីកានៅបន្ទប់ក្រឡាបញ្ជី (គ) ជាន់ទី៣ នៃសាលាឧទ្ធរណ៍ភ្នំពេញ រៀងរាល់ម៉ោងនៃថ្ងៃធ្វើការ ដែលមានទីតាំងអាគារសាលាយុត្តិធម៌ ស្ថិតនៅដីឡូតិ៍លេខB តំបន់អភិវឌ្ឍន៍ OCIC ផ្លូវលោកតាក្រហមក ភូមិព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។