លិខិតជូនដំណឹងអំពីការបញ្ជូនតាមការផ្សាយជាសាធារណៈ

    យើង អ៊ុច កែនបូ ក្រឡាបញ្ជីសាលាឧទ្ធរណ៍ភ្នំពេញ សូមជូនដំណឹងទៅសហកូនបំណុលឈ្មោះ ស៊ីវ ចយ និងឈ្មោះ ស៊ីវ ធីតា(អ្នកប្តឹងជំទាស់) មានអាសយដ្ឋានបច្ចុប្បន្នស្ថិតនៅភូមិផ្សារឆ្នាំង សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ជាភាគីនៃសំណុំរឿងរដ្ឋប្បវេណីលេខ ១១២(រ) ចុះថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤ ឱ្យបានជ្រាបថា ឱ្យភាគីសហកូនបំណូលបង់ប្រាក់ប្រដាប់ក្តីតុលាការក្រៅពីពន្ធចំនួន ១០០.០០០(មួយរយពាន់)រៀល នៅសាលាឧទ្ធរណ៍ភ្នំពេញ ឱ្យបានមុនថ្ងៃទី ១០ ខែធ្នូ ឆ្នាំ២០២៥ ជាកំណត់។

   អាស្រ័យហេតុនេះ សូមម្ចាស់បំណុល ក្រុមហ៊ុន ស៊ែង វេជឺថេប៊ល ឯ.ក តំណាងដោយឈ្មោះ CHEN DONG CHAO និងឈ្មោះ CHEN CHAOXING មានអាសយដ្ឋានបច្ចុប្បន្នស្ថិតនៅផ្ទះលេខE១២ ផ្លូវ Emeraid សង្កាត់ទំនប់ទឹក ខណ្ឌទួលគោក រាជធានីភ្នំពេញ (ទីស្នាក់ការចុងក្រោយផ្ទះលេខ៨១ ផ្លូវ២១៧ វិថីមុនីរ៉េត សង្កាត់ផ្សារដើមថ្កូវ ខណ្ឌទួលគោក រាជធានីភ្នំពេញ) ជាភាគីនៃសំណុំរឿងខាងលើ ចូលមកទទួលដីកាកោះនៅបន្ទប់ក្រឡាបញ្ជីជាន់ទី៥ នៃសាលាឧទ្ធរណ៍ភ្នំពេញ ជារៀងរាល់ម៉ោងនៃថ្ងៃធ្វើការ ដែលមានទីតាំងអាគារសាលាយុត្តិធម៌ ស្ថិតនៅដីឡូតិ៍ លេខB តំបន់អភិវឌ្ឍន៍ OCIC ផ្លូវលោកតាក្រហមក ភូមិព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។