លិខិតជូនដំណឹងអំពីការបញ្ជូនដីកាកោះតាមការផ្សាយជាសាធារណៈ

     យើង ឆេង ស្រីលីន ក្រឡាបញ្ជីសាលាឧទ្ធរណ៍ភ្នំពេញ សូមជូនដំណឹងទៅឈ្មោះ លឹម សុជាតិ ភេទប្រុស កើតឆ្នាំ១៩៨១ ប្រពន្ធឈ្មោះ ឈឹម លក្ខិណា ជនជាតិខ្មែរ មានអាសយដ្ឋានបច្ចុប្បន្នផ្ទះលេខ១៣E0 ផ្លូវលេខ២៨៩ សង្កាត់បឹងរាំងទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ជាភាគីនៃសំណុំរឿងរដ្ឋប្បវេណីលេខ ៣០៣(រ) ចុះថ្ងៃទី ១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ឱ្យបានជ្រាបថា តាមពាក្យសុំធ្វើការផ្សាយជាសាធារណៈចុះថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៥ របស់មេធាវី សារិត សុជាតា និងមេធាវី រ័ត្ន បុប្ផាម៉ូនិច សាលាឧទ្ធរណ៍ភ្នំពេញបានកំណត់យកថ្ងៃទី ២៥ ខែសីហា ឆ្នាំ២០២៥ វេលាម៉ោង ០៨ៈ០០នាទីព្រឹក នៅសាលសវនាការទី៥ ដើម្បីធ្វើនីតិវិធីទាញហេតុផលដោយផ្ទាល់មាត់។

   អាស្រ័យហេតុនេះ សូមឈ្មោះ លឹម សុជាតិ ភេទប្រុស កើតឆ្នាំ១៩៨១ ប្រពន្ធឈ្មោះ ឈឹម លក្ខិណា ជនជាតិខ្មែរ មានអាសយដ្ឋានបច្ចុប្បន្នផ្ទះលេខ១៣E0 ផ្លូវលេខ២៨៩ សង្កាត់បឹងរាំងទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ជាភាគីនៃសំណុំរឿងខាងលើ ចូលមកទទួលដីកាកោះនៅបន្ទប់ក្រឡាបញ្ជី(គ) ជាន់ទី៣ នៃសាលាឧទ្ធរណ៍ភ្នំពេញ ជារៀងរាល់ម៉ោងនៃថ្ងៃធ្វើការ ដែលមានទីតាំងអាគារសាលាយុត្តិធម៌ ស្ថិតនៅដីឡូតិ៍ លេខB តំបន់អភិវឌ្ឍន៍ OCIC ផ្លូវលោកតាក្រហមក ភូមិព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។