យើង ទីវ កន្និកា ក្រឡាបញ្ជីសាលាឧទ្ធរណ៍ភ្នំពេញ សូមជូនដំណឹងមកឈ្មោះ ជូ លីនី ភេទស្រី កើតឆ្នាំ១៩៩៤ មានអាសយដ្ឋានបច្ចុប្បន្នស្ថិតនៅផ្ទះលេខ១៥០E0 ផ្លូវព្រះសីហនុ ភូមិ៤ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ជាភាគីកូនបំណុលនៃសំណុំរឿងរដ្ឋប្បវេណីលេខ ១៦(រ) ចុះថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៦ ឱ្យបានជ្រាបថា សាលាឧទ្ធរណ៍ភ្នំពេញបានកំណត់យកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង ០៨ៈ០០នាទីព្រឹក នៅសាលសវនាការទី៥ ដើម្បីធ្វើនីតិវិធីទាញហេតុផលដោយផ្ទាល់មាត់។
អាស្រ័យហេតុនេះ សូមឈ្មោះ ជូ លីនី ភេទស្រី កើតឆ្នាំ១៩៩៤ មានអាសយដ្ឋានបច្ចុប្បន្នស្ថិតនៅផ្ទះលេខ១៥០E0 ផ្លូវព្រះសីហនុ ភូមិ៤ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ជាភាគីកូនបំណុលនៃសំណុំរឿងខាងលើ ចូលមកទទួលដីកាកោះនៅបន្ទប់ក្រឡាបញ្ជីជាន់ទី៥ នៃសាលាឧទ្ធរណ៍ភ្នំពេញ ជារៀងរាល់ម៉ោងនៃថ្ងៃធ្វើការ ដែលមានទីតាំងអាគារសាលាយុត្តិធម៌ ស្ថិតនៅដីឡូតិ៍ លេខB តំបន់អភិវឌ្ឍន៍ OCIC ផ្លូវលោកតាក្រហមក ភូមិព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។





