ឯកឧត្តម ឃុន លាងម៉េង អនុប្រធានសាលាឧទ្ធរណ៍ភ្នំពេញ និងជាប្រធានសភាស៊ើបសួរ បានដឹកនាំក្រុមការងារ ចុះអធិការកិច្ចនៅមន្ទីរស៊ើបសួរនៃសាលាដំបូងខេត្តព្រៃវែង
នៅថ្ងៃព្រហស្បតិ៍ ១១រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦, ឯកឧត្តម ឃុន លាងម៉េង អនុប្រធានសាលាឧទ្ធរណ៍ភ្នំពេញ និងជាប្រធានសភាស៊ើបសួរ បានដឹកនាំក្រុមការងារអធិការកិច្ចសភាស៊ើបសួរសាលាឧទ្ធរណ៍ភ្នំពេញ ចុះអធិការកិច្ចនៅមន្ទីរស៊ើបសួរនៃសាលាដំបូងខេត្តព្រៃវែង ដែលមានសមាសភាពដូចខាងក្រោម៖
-លោក ជូ លឹមហ៊ាង ចៅក្រមសាលាឧទ្ធរណ៍ភ្នំពេញ
-លោក លី ចន្ថា ចៅក្រមសាលាឧទ្ធរណ៍ភ្នំពេញ
-លោក ម៉ន ចាន់ណា អនុប្រធាននាយកដ្ឋានកិច្ចការតុលាការ
-លោក ប៉ោ សុន្ទរ៉ា ក្រឡាបញ្ជី
+សមាសភាពចូលរួមពីសាលាដំបូងខេត្តព្រៃវែងរួមមាន៖
-ឯកឧត្តម សួស ឡា ប្រធានសាលាដំបូងខេត្តព្រៃវែង
-លោក ម៉េង តូនី អនុប្រធានសាលាដំបូងខេត្តព្រៃវែង
-លោក លោកស្រី ជាចៅក្រម និង អនុប្រធានលេខា ប្រធានការិយាល័យ អនុប្រធានការិយាល័យ ក្រឡាបញ្ជី មន្រ្តីរដ្ឋបាល នៃសាលាដំបូងខេត្តព្រៃវែងសរុបចំនួន២៥នាក់។
+ការចុះអធិការកិច្ចនៅមន្ទីរស៊ើបសួរនៃសាលាដំបូងខេត្តព្រៃវែង ដើម្បី៖
១.ពិនិត្យអំពី នីតិវិធីនៃការស៊ើបសួររបស់ចៅក្រមស៊ើបសួរ
២.ពិនិត្យអំពីនីតិវិធីនៃការឃុំខ្លួនរបស់ចៅក្រមស៊ើបសួរ ដើម្បីជៀសវាងការឃុំខ្លួនជនត្រូវចោទហួសកំណត់ច្បាប់
៣.ធានាកុំឱ្យនីតិវិធីនៃការស៊ើបសួរមានភាពយឺតយ៉ាវដោយមិនសមហេតុផល
៤.ផ្តល់យោបល់លើចំណាត់ការ នីតិវិធីនៃការស៊ើបសួរឱ្យមានភាពល្អប្រសើរ និងឆាប់រហ័ស
៥.ផ្តល់យោបល់អំពីការចាត់បញ្ជូនរបាយការណ៍ស្ថិតិឱ្យបានទៀងទាត់ និងពន្លឿនការដោះស្រាយរឿងក្តីអាទិភាព
៦.ពិនិត្យ និងទទួលយកសំណូមពរផ្សេងៗ។