លិខិតជូនដំណឹងអំពីការបញ្ជូនដីកាកោះតាមការផ្សាយជាសាធារណៈ

       យើង ស៊ឹម ឧត្តម ក្រឡាបញ្ជីសាលាឧទ្ធរណ៍ភ្នំពេញ សូមជូនដំណឹងមកឈ្មោះ ចាន់ វិទូ ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅសព្វថ្ងៃស្ថិតនៅផ្ទះលេខ១៥អឺ០ ផ្លូវលេខ១៦៣ ភូមិ១១ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ជាភាគីកូនបំណុលនៃសំណុំរឿងរដ្ឋប្បវេណីលេខ ១១៨(រ) ចុះថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ ឱ្យបានជ្រាបថា សាលាឧទ្ធរណ៍ភ្នំពេញបានកំណត់យកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង ០៨ៈ០០នាទីព្រឹក នៅសាលសវនាការទី៥ ដើម្បីបង្គាប់ឱ្យកូនបំណុលមកបង់ពន្ធ និងធ្វើការបញ្ជូនដីកាបង្គាប់ឱ្យបង់ប្រាក់ប្រដាប់ក្តីតុលាការក្រៅពីពន្ធចុះថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ តាមការផ្សាយជាសាធារណៈ។

    អាស្រ័យហេតុនេះ សូមឈ្មោះ ចាន់ វិទូ ចូលមកទទួលដីកាកោះបង្គាប់ឱ្យបង់ប្រាក់ប្រដាប់ក្តីតុលាការក្រៅពីពន្ធ ចុះថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ នៅបន្ទប់ក្រឡាបញ្ជី(ង) ជាន់ទី៥ នៃសាលាឧទ្ធរណ៍ភ្នំពេញ ជារៀងរាល់ម៉ោងនៃថ្ងៃធ្វើការ ដែលមានទីតាំងអាគារសាលាយុត្តិធម៌ ស្ថិតនៅដីឡូតិ៍ លេខB តំបន់អភិវឌ្ឍន៍ OCIC ផ្លូវលោកតាក្រហមក ភូមិព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។