លិខិតជូនដំណឹងអំពីការបញ្ជូនសាលដីកាតាមការផ្សាយជាសាធារណៈ

      យើង អ៊ីវ បុណ្យឧត្តម ក្រឡាបញ្ជីសាលាឧទ្ធរណ៍ភ្នំពេញ សូមជូនដំណឹងមកក្រុមហ៊ុន អិល អិម ភី ភី តំណាងដោយលោក គឹម ប្យុងហាក់(KIM BYOUNG HAK) មានទីស្នាក់ការក្រុមហ៊ុនស្ថិតនៅផ្ទះលេខ៧២ មហាវិថីសហព័ន្ធរុស្សី សង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ជាភាគីដើមចោទនៃសំណុំរឿងរដ្ឋប្បវេណីលេខ ៣៦៧ ចុះថ្ងៃទី ៣០ ខែសីហា ឆ្នាំ២០២៤ ឱ្យបានជ្រាបថា សាលាឧទ្ធរណ៍ភ្នំពេញបានបើកសវនាការ និងបានចេញសាលដីកាលេខ ០៧ "ក្រVIII គ.ធ" ចុះថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥ និងបានសម្រេចធ្វើការបញ្ជូនតាមការផ្សាយជាសាធារណៈលើសាលដីកាខាងលើ តាមពាក្យសុំបញ្ជូនសាលដីកាតាមការផ្សាយជាសាធារណៈ ចុះថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៥ របស់មេធាវី ហេង វីរៈ ជាមេធាវីតំណាងដោយអាណត្តិឱ្យឈ្មោះ សាស សារិន និងឈ្មោះ សុំ សន្តិភាព ដោយហេតុថាមិនអាចធ្វើការបញ្ជូនតាមមាត្រា ២៥១, ២៥២ នៃក្រមនីតិវិធីរដ្ឋប្បវេណី បានឡើយ។

    អាស្រ័យហេតុនេះ សូមក្រុមហ៊ុន អិល អិម ភី ភី តំណាងដោយលោក គឹម ប្យុងហាក់(KIM BYOUNG HAK) មានទីស្នាក់ការក្រុមហ៊ុនស្ថិតនៅផ្ទះលេខ៧២ មហាវិថីសហព័ន្ធរុស្សី សង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ជាភាគីដើមចោទនៃសំណុំរឿងខាងលើ ចូលមកទទួលអនុសារៈសាលដីកានៅបន្ទប់ក្រឡាបញ្ជី (គ) ជាន់ទី៣ នៃសាលាឧទ្ធរណ៍ភ្នំពេញ រៀងរាល់ម៉ោងនៃថ្ងៃធ្វើការ ដែលមានទីតាំងអាគារសាលាយុត្តិធម៌ ស្ថិតនៅដីឡូតិ៍លេខB តំបន់អភិវឌ្ឍន៍ OCIC ផ្លូវលោកតាក្រហមក ភូមិព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។