សេចក្តីជូនដំណឹង

          សាលាឧទ្ធរណ៍ភ្នំពេញ ជម្រាបមកលោកស្រី នួន ច័ន្ទមករា អាស័យដ្ឋានបច្ចុប្បន្នផ្ទះលេខ៩៨C សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ថា សាលាឧទ្ធរណ៍ភ្នំពេញបានសម្រេចលើកបណ្តឹងឧទ្ធរណ៍លេខ ១០៩ ចុះថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤ ដែលបានប្តឹងជំទាស់នឹងដីកាសម្រេចលេខ ១៦៦៩"វ"ដ.ម ចុះថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ ត្រង់ចំណុចសេចក្តីសម្រេចបញ្ចប់ របស់សាលាដំបូងរាជធានីភ្នំពេញ តាមដីកាសម្រេចលេខ ៨៣ដកឧ២០២៥ ចុះថ្ងៃចន្ទ ៩រោច ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ព.ស២៥៦៩ ត្រូវនឹងថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥ ចោលជាអសារបង់ហើយ ដោយហេតុថា ពុំបានបង់ប្រាក់ពន្ធលើពាក្យបណ្តឹងឧទ្ធរណ៍ និងប្រាក់ប្រដាប់ក្តីតុលាការក្រៅពីពន្ធ។

        សាម៉ីខ្លួនមានសិទ្ធិប្តឹងជំទាស់ នឹងដីកាសម្រេចលើកពាក្យបណ្តឹងឧទ្ធរណ៍នេះរយៈពេល ០១សប្តាហ៍ គិតចាប់ពីពេលទទួលការជូនដំណឹងនេះតទៅ។