សាលាឧទ្ធរណ៍ និងមហាអយ្យការអមសាលាឧទ្ធរណ៍ភ្នំពេញ បានរៀបចំពិធីសច្ចាប្រណិធានបំពេញនីតិសម្បទាជាមន្រ្តីនគរបាលយុត្តិធម៌ ជូនមន្រ្តីនគរបាល នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ ចំនួន ៣១១រូប
សាលាឧទ្ធរណ៍ និងមហាអយ្យការអមសាលាឧទ្ធរណ៍ភ្នំពេញ បានរៀបចំពិធីសច្ចាប្រណិធានបំពេញនីតិសម្បទាជាមន្រ្តីនគរបាលយុត្តិធម៌ ជូនមន្រ្តីនគរបាល នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ ចំនួន ៣១១រូប
=================
នៅរសៀលថ្ងៃសុក្រ ១៤រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦, ក្រុមប្រឹក្សាជំនុំជម្រះទី៣ នៃសាលាឧទ្ធរណ៍ភ្នំពេញ មានសមាសភាព ឯកឧត្តម យន់ ណារ៉ុង អនុប្រធានសាលាឧទ្ធរណ៍ភ្នំពេញ ជាប្រធានក្រុមប្រឹក្សា, លោក ងួន រតនា ចៅក្រមសាលាឧទ្ធរណ៍ និង លោក ចែ សុង ចៅក្រមសាលាឧទ្ធរណ៍ ជាចៅក្រមប្រឹក្សា, ឯកឧត្តម លឹម សុគន្ថា អគ្គព្រះរាជអាជ្ញារង ជាតំណាងមហាអយ្យការ លោក រ៉ង លីផេង ជាក្រឡាបញ្ជី និង លោកឧត្តមសេនីយ៍ទោ អ៊ុំ វាសនា ជាតំណាងអគ្គស្នងការនរគរបាលជាតិ បានធ្វើពិធីសច្ចាប្រណិធាន បំពេញនីតិសម្បទាជាមន្រ្តីនគរបាលយុត្តិធម៌ ជូនមន្រ្តីនគរបាល នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ ចំនួន ៣១១រូប នៅសាលសវនាការទី១ របស់សាលាឧទ្ធរណ៍ភ្នំពេញ។










